ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអំពាវនាវដល់គណៈរដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលដទៃទៀត ជំរុញឲ្យមានយុទ្ធនាការស្អប់ផលិតផលបរទេស “hate foreign products” ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសរបស់ខ្លួន។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសុន្ទរកថាមួយ ដើម្បីបើកកិច្ចប្រជុំថ្នាក់ជាតិរបស់មន្រ្តីរដ្ឋាភិបាល ដែលទាក់ទងនឹងកិច្ចការពាណិជ្ជកម្ម លោកប្រធានាធិបតី Joko Widodo បាននិយាយថា “ការអំពាវនាវឲ្យមានការស្រលាញ់ផលិតផលឥណ្ឌូនេស៊ីត្រូវតែបន្ទរជាបន្ត”។
ប្រធានាធិបតីដែលត្រូវបានគេស្គាល់ជាទូទៅថា “Jokowi” បាននិយាយថា គោលនយោបាយ និងយុទ្ធសាស្ត្ររឹងមាំចាំបាច់ណាស់ សម្រាប់ការអភិវឌ្ឍទីផ្សារផលិតផលក្នុងស្រុករបស់ឥណ្ឌូនេស៊ី ជាពិសេសក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតថ្មី។
មិនតែប៉ុណ្ណោះ លោក Jokowi បានបន្ថែមថា “នៅផ្សារទំនើប យើងនឹងចាប់ផ្តើមផ្លាស់ប្តូរផលិតផលបរទេស ទៅកន្លែងដែលមិនមែនជាយុទ្ធសាស្ត្រ ហើយផ្តល់កន្លែងយុទ្ធសាស្ត្រដល់ម៉ាកក្នុងស្រុកវិញ”៕